#មនុស្សមានគំនិតរៀងៗខ្លួន កុំបង្ខំគេឱ្យតាមគំនិតយើង។



១.មនុស្សមានគំនិតរៀងៗខ្លួន កុំបង្ខំគេឱ្យតាមគំនិតយើង។ រៀនស្តាប់ ហើយទទួលយកគំនិតល្អពីអ្នកដទៃដើម្បីភាពរីកចម្រើនខ្លួនឯង។

២.គោរពខ្លួនឯង និងគោរពការគោលបំណង ក្តីស្រមៃរបស់អ្នកដទៃផងដែរ។ ព្រោះមនុស្សម្នាក់ៗមានគោលបំណង ក្តីស្រមៃផ្សេងៗពីគ្នា។ កុំវាយតម្លៃពីគោលដៅរបស់គេ ទាំងដែលខ្លួនមិនទាន់យល់ពីហេតុផល។

៣.គោរពឯកជនភាពរបស់អ្នកដទៃ កុំចង់ដឹងពីគេគ្រប់រឿងពេក។ មនុស្សខ្លះមិនយល់កាលៈទេសៈ មិនយល់ពីភាពឯកជនរបស់អ្នកដទៃ ដោយចេះតែសួរចង់ដឹងឫសគល់ពីជីវិតរបស់អ្នកដទៃ។

៤.កុំព្យាយាមបន្ទោសអ្នកដទៃ ទាំងដែលវាគឺជាកំហុសរបស់ខ្លួន។ មនុស្សមួយចំនួនគ្មានគណនេយ្យភាពចំពោះទង្វើរបស់ខ្លួន ដល់ពេលមានកំហុសចោទគេចោទឯង។ មនុស្សត្រូវមានការទទួលខុសត្រូវខ្លួនឯង ទើបមានតម្លៃជាមនុស្ស។


No comments:

Post a Comment