ប្រិយមិត្តទស្សនិកជនជាច្រើន ប្រាកដជាបានជ្រាបហើយ ពីទេពកោសល្យសិល្បៈរបស់ ព្រះនាងតូចសែរាជវង្សខ្មែរ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណា ដែលព្រះនាងមានសមត្ថភាពដុងសិល្បៈពីកំណើត មិនថាការច្រៀង ការរាំ ឬក៏ទេពកោសល្យក្នុងការសម្តែងនោះទេ។
មិនតែប៉ុណ្ណោះទៅទៀតនោះ មហាជនគ្រប់គ្នាក៏ថែមទាំងបានលាន់មាត់សសើចេញពីចិត្ត ពីសម្រស់ដ៏ស្រស់ស្អាតសោភាគួរឲ្យស្រលាញ់របស់ ព្រះនាងតូច នរោត្តម ជេនណា ជាហូហែថែមទៀតផងដែរ។
ជាក់ស្តែង ក៏ដូចជារូបថតជាច្រើនសន្លឹករបស់ ព្រះនាងតូចក្នុងការគ្រោងឈុតដែលព្រះបានឲ្យឈ្មោះថា«ទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ»ដែលរចនារំលេចចេញជារូបទង់ជាតិខ្មែរ នេះបានឆក់យកដួងចិត្តរបស់ប្រិយមិត្តគាំទ្រ ជាមួយនឹងរូបសម្រស់ក៏ដូចជាស្នាមញញឹមដ៏សាកសម ថ្លៃថ្នូរ វិសេសវិសាល ដ៏គួរឲ្យទាក់ទាញរបស់ ព្រះនាងតូច ជេនណា ដែលធ្វើឲ្យទស្សនាសឹងតែមិនចង់ដកក្រសែភ្នែកពី វង់ព្រះភ័ក្រ្តរបស់ព្រះនាងផងដែរ៕
No comments:
Post a Comment