យើងបានដឹងរួចមកហើយថា នៅក្នុងសម័យកាលបច្ចេកវិទ្យាដ៏ទំនើបនេះ បណ្តាអាជីវកម្មជាច្រើនបាននឹងកំពុងតែពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការប្រើប្រាស់បណ្តាញសង្គមហ្វ៊េសប៊ុក។
ជាពិសេសនៅក្នុងសម័យកាលកូវីត១៩នេះក៏ព្រោះតែមានមនុស្សមិនច្រើននោះទេដែលហ៊ានទៅទិញទំនិញឬឥវ៉ាន់នៅតាមបណ្តាហាងនានាដោយផ្ទាល់ ហើយភាគច្រើនពួកគេទៅទិញទំនិញមួយចំនួនដូចជា៖ ស្បៀងអាហារ អាល់កុល ម៉ាស និងសម្ភារដែលចាំបាច់មួយចំនួនតែប៉ុណ្ណោះ។ ក្រៅពីនោះទំនិញផ្សេងទៀតហាក់មានសភាពស្ងាប់ស្ងាត់ រហូតដល់ហាង និងស្ថាប័នមួយចំនួនត្រូវក្ស័យធនបង្ខំចិត្តបិទទ្វា។
ក្រៅពីបញ្ហាកូវីត១៩នេះក៏មានហេតុផលសំខាន់ៗមួយចំនួនទៀតដែលអ្នកគួរតែដឹងអំពីការបង្កើត ផេកហ្វ៊េសប៊ុក សម្រាប់អាជីវកម្មរបស់អ្នក។
ខ្ញុំសូមលើកយកហេតុផលទាំង ០៤យ៉ាងដែលម្ចាស់អាជីវកម្មសម័យថ្មីគួរតែមាន ផេកហ្វ៊េសប៊ុក សម្រាប់អាជីវកម្មខ្លួន ហេីយចេះប្រេីប្រាស់បានត្រឹមត្រូវដេីម្បីជំរុញការរបស់អ្នកអោយខ្លាំង
១. ហេតុផលទីមួយ៖ វិសាលភាពនៃអតិថិជន
ជាការពិតណាស់ នៅពេលដែលអ្នកមានផេកអាជីវកម្មរបស់អ្នក នោះអ្នកនឹងអាចពង្រីកវិសាលភាពអាជីវកម្មរបស់លោកអ្នកបានតាមរយៈចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ច្រើន និងកំពុងកើនឡើងជារៀងរាល់ថ្ងៃ។
ប្រសិនបើអ្នកប្រើប្រាស់គណនីផ្ទាល់ខ្លួន ក្នុងការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកនោះ ចំនួនអ្នកដែលអាចឃើញការផ្សព្វផ្សាយរបស់អ្នកគឺមានកំណត់ទៅតាមនឹងដែរ។ ជាក់ស្តែងសម្រាប់គណនីផ្ទាល់ខ្លួនរបស់អ្នក អាចផ្ទុកចំនួនមិត្តភក្តិបានច្រើនបំផុត ៥០០០នាក់តែប៉ុណ្ណោះ។ ចំណែកឯផេកហ្វ៊េសប៊ុកអាជីវកម្មវិញគឺពុំមានចំនួនកំណត់អ្នកដែលអាចឃើញការផ្សព្វផ្សាយរបស់លោកអ្នកនោះទេ។
២. ហេតុផលទីពីរ៖ មានមុខងារជាច្រើនដែលអ្នកអាចប្រើប្រាស់បានប្រសិនបើអ្នកប្រើប្រាស់គណនីផ្ទាល់ខ្លួនដើម្បីធ្វើការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់លោកអ្នកនោះ លោកអ្នកអាចធ្វើការផ្សព្វផ្សាយបានតែត្រឹមការផុសរូប ឬវីឌីអូតែប៉ុណ្ណោះ។ និយាយរួមគឺការផ្សព្វផ្សាយ ក៏ដូចជាមតិការដែលលោកអ្នកអាចធ្វើបានគឺនៅមានកម្រិតមែនទែន។
តែបើយើងក្រឡេកមកមើលពីអ្វីដែល ហ្វ៊េសប៊ុកផេក អាចធ្វើបាននោះគឺមានច្រើនមែនទែន។
៣. ហេតុផលទីបី៖ ការផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្ម (Ads Boosting)
មុខងារដ៏សំខាន់មួយទៀតដែលហ្វ៊េសប៊ុកផេក អាចធ្វើបានសម្រាប់អាជីវកម្មអ្នកនោះគឺ ការផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្ម ឬក៏បងប្អូនយើងភាគច្រើនស្គាល់ថាជាការប៊ូស (Boost)។
ផ្ទាំងពាណិជ្ជកម្ម
និងជួយឲ្យអាជីវកម្មរបស់លោកអ្នកអាចឈានទៅដល់មនុស្សកាន់តែច្រើនលើសពីអ្នកដែលបានស្គាល់ផេក ឬអាជីវកម្មរបស់លោកអ្នក។ ក៏ប៉ុន្តែប្រសិនបើលោកអ្នកប្រើប្រាស់ត្រឹមតែគណនីផ្ទាល់ខ្លួនក្នុងការផ្សព្វផ្សាយ នោះការផ្សាយរបស់លោកអ្នកគឺអាចបានឃើញត្រឹមតែអ្នកដែលមានភាពជាមិត្តភក្តិ (Friend) ជាមួយលោកអ្នកតែប៉ុណ្ណោះ។
៤. ហេតុផលទីបួន៖ មានទិន្នន័យពីអតិថិជនគោលដៅរបស់លោកអ្នកចំណុចដ៏ពិសេសមួយទៀតនៅពេលដែលលោកអ្នកមានផេកហ្វ៊េសប៊ុកសម្រាប់អាជីវកម្មរបស់លោកអ្នកគឺនៅត្រង់ថាលោកអ្នកអាចតាមដានទិន្នន័យអតិថិជនគោលដៅរបស់លោកអ្នកបាន ដោយលោកអ្នកអាចស្វែងរកព័ត៌មានទាក់ទងនឹង ភេទ អាយុ ទីកន្លែង និងភាសា នៅក្នុងផេករបស់អ្នកទាំងអស់គ្នាបាន។
--------------------
ដើម្បីចូលរួមសូម ចុចlink Telegram ខាងក្រោម

No comments:
Post a Comment