ទីបំផុត ថៅកែ វីរៈប៊ុនថាំ បានចេញមុខ ទំលាយពាក្យក្នុងចិត្តហើយ ក្រោយអគ្គិភ័យឆាបឆេះ រថយន្តក្រុងអស់22គ្រឿង ដោយប្រាប់ថា “ឧបសគ្គគ្រាន់តែជាបញ្ហា តែកុំយកបញ្ហាមកធ្វើជាឧបសគ្គ, ពេលនេះ ក្រុមហ៊ុនបាន…”
កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ វេលាម៉ោង ១៥:៣០ នាទីរសៀល នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ មានករណីអគ្គិភ័យមួយកន្លែង បានកើតឡើង នៅចំណតរថយន្ត វីរៈប៊ុនថាំ
ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយក៏បានបណ្តាលឲ្យ ឆេះរថយន្តដឹកអ្នកដំណើរ វីរៈប៊ុនថាំ ចំនួន ២២ គ្រឿង និងមានមនុស្សម្នាក់បានស្លាប់។
ក្រោយជួបរឿងនេះ គេឃើញ លោក ស៊ួ វីរៈ ដែលជាថៅកែ វីរៈប៊ុនថាំ បានចេញមុខ ទំលាយអារម្មណ៍ពិត កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ ថា ៖
“ឧបសគ្គគ្រាន់តែជាបញ្ហា តែកុំយកបញ្ហាមកធ្វើជាឧបសគ្គ អាចដោះស្រាយបញ្ហា កាន់តែច្រើន វិសាលភាព នៃជោគជ័យកាន់តែធំធេង
សូមអរគុណមិត្តភ័ក្តិ បងប្អូនទាំងអស់ដែលបានបារម្ភអំពីអគ្គិភ័យ ដែលបានឆាបឆេះ រថយន្តក្រុង ចំនួន22គ្រឿង។










No comments:
Post a Comment